សាកលវិទ្យាល័យភូមិន្ទកសិកម្ម(RUA)គឺជាវិទ្យាស្ថានសា
ធារណៈរដ្ឋបាលមួយនាំមុខគេនៅកម្ពុជា។ RUA ដើរតួនាទី
យ៉ាងសំខាន់ក្នុងការបង្កើតនិងការផ្ដល់នូវវគ្គបណ្ដុះប
ណ្ដាលដែលទាក់ទងនឹងកសិកម្មនិងផ្នែកពាក់ព័ន្ធផ្សេ
ងៗនៅគ្រប់កម្រិត។ RUAត្រូវបានបង្កើតឡើងដោយសម្
ដេចព្រះនរោត្តមសីហនុ។

បេសកកម្មចំបងរបស់សាកលវិទ្យាល័យភូមិន្ទកសិកម្ម
គឺរួមចំណែកអភិវឌ្ឍកសិកម្មនិងផ្នែកពាក់ព័ន្ធព្រម
ទាំងការប្រើប្រាស់ឱ្យមាននិរន្ដរភាពនូវប្រភពធនធានធ
ម្មជាតិដោយផ្ដល់នូវកម្មវិធីបណ្ដុះបណ្ដាល ស្រាវជ្រាវ
និងផ្សព្វផ្សាយ ដោយឆ្លើយតបនឹងការអភិវឌ្ឍ
បញ្ហាប្រឈម និងតម្រូវការរបស់ជាតិនិងអន្តរជាតិ និង
ការរំពឹងទុករបស់ទីផ្សារការងារ។
គោលបំណងរបស់សាកលវិទ្យាល័យភូមិន្ទកសិកម្មគឺធា
នាថាគុណភាពនិងចំនួននិស្សិតដែលបញ្ចប់ការសិក្សាពី
សាកលវិទ្យាល័យភូមិន្ទកសិកម្មស្របតាមតម្រូវការនិងកា
ររំពឹងទុករបស់ទីផ្សារការងារ។ សាកលវិទ្យាល័យផ្ដល់ការប
ណ្ដុះបណ្ដាលនិស្សិតគ្រប់កម្រិតគឺស្របតាមនិយាមអន្ត
រជាតិ លើកទឹកចិត្តឱ្យមានគម្រោងស្រាវជ្រាវជាមួយអន្
តរជាតិដែលទឹកនាំដោយគ្រូបង្រៀននិង/ឬអ្នកស្រាវជ្រាវ
ឬដោយក្រុមអ្នកស្រាវជ្រាវ និងបោះពុម្ភផ្សាយអត្ថបទ
ពាក់ព័ន្ទនិងបង្កើនការផ្សព្វផ្សាយចែករំលែកតាមរយៈ
លទ្ធផលពីការស្រាវជ្រាវឬស្រាវជ្រាវរួមគ្នា។

rua.

សាកលវិទ្យាល័យភូមិន្ទកសិកម្ម(RUA ) ភ្នំពេញ កម្ពុជា