បរិបទនៃគម្រោង

សា រ សំខា ន់នៃ កា រ រា ត ត្បា ត ទា ក់ទ ង នឹង អា ហា រ ដែ
ល ត្រូវ បា ន ទា ក់ទ ង ជា សំខា ន់នឹង សុវ ត្ថិភា ព អា
ហារ ឥទ្ធិពលលើសុខភាពអតវិជន គុណភាពជីវិត
និងសេដ្ឋកិច្ចជាតិ ពិសេសក្នុងប្រទេសកំពុងអភិវឌ្ឍន៍។
ក្នុងឆ្នាំថ្មីៗ វាមានករណីផ្ទុះនៃជម្ងឺជាច្រើន
នៅអាស៊ី (មេឡានីនក្នុងម្សៅទឹកដោះគោ,
វីរុសអេបូឡា-រេស្តូន(Ebola-Reston)ក្នុងសាច់ជ្រូក, ជម្ ងឺសាម៉ូណែលឡាពីផលិតផលឡើងល្បើង, ក្ល័រ៉ូប្រូផ៉ានុល
ក្នុងទឹកស៊ីអ៊ីវ ។ល។) និងជម្ងឺទាក់ទងនឹងរាគគឺនៅតែ
មានវត្តមានយ៉ាងច្រើនករណី។ បញ្ហាអាចត្រូវបានឃើ
ញនៅគ្រប់កម្រិត ផ្សេងៗគ្នាក្នុងខ្សែសង្វាក់អាហារ
ពីក សិដ្ឋា ន ទៅ ក ន្លែ ង កែ ច្នៃ អា ហា រ
និងទៅអ្នកលក់រាយ។ ជាងនេះទៅទៀត តម្រូវការម្ហូ
បអាហារកំពុងកើនឡើងយ៉ាងលឿននៅអាស៊ី ដោយ
កា រ កើនឡើងដែ ល រំពឹង កើនរហូត ដ ល់ជាង៧៧ភា គ រ យ
គិតត្រឹមឆ្នាំ២០៥០។ ការប្ដូរទម្រង់ដ៏លឿនពីកសិកម្ម
យថាផលឆ្ពោះទៅប្រពលវប្បកម្ម បណ្ដាលឱ្យមាន
ការប្រើមិនត្រូវនៃផលិតផលភូតគាមអនាម័យ (ជីគីមី និង
ថ្នាំសម្លាប់កក្តាចង្រៃ)។ ចំពោះល្បឿននៃការរីកចំរើន
បានពន្លឿន ការអនុវត្តបានប្រែក្លាយជារឿយៗទៅជា
មិនសូវរៀបរយ។ ឧទាហរណ៍ នៅកម្ពុជាថ្នាំសម្លាប់កក្ដា
ចង្រៃនិងជីគីមីប្រហែល៩០ភាគរយត្រូវបាននាំចូលមិនស្របច្
បាប់ និងសំណល់ថ្នាំសម្លាប់កក្តាចង្រៃក្នុងបន្លែជារឿ
យៗមានលើសពីកម្រិតណែនាំឱ្យប្រើ។

ក្នុងកម្មវិធីសមាហរកម្មនេះ អាស៊ានបានដាក់សុវត្ថិភាព
អាហារក្នុងចំណោមបញ្ហាអតិភាពសំខាន់ៗទាំង១២។ សុវត្
ថិភាពអាហារបច្ចុប្បន្ននេះកំពុងត្រូវបានលើកទឹកចិត្ត
យ៉ាងសកម្មនៅវៀតណាម ដែលយុទ្ធសាស្រ្តជាតិសុវត្ថិ
ភាពអាហារត្រូវបានអនុម័តសម្រាប់ឆ្នាំ២០១១-២០២០។ យុទ្
ធសាស្រ្តនេះមានទិសដៅកែលម្អព័ត៌មានដែលផ្ដល់ទៅ
ប្រជាពលរដ្ឋ។ ជាងនេះទៅទៀត គម្រោងជាច្រើនត្រូវបា
នបង្កើតឡើងដែលសំដៅកែលម្អទាំងគោលនយោបា
យដែលបានដាក់ឱ្យអនុវត្តនិងទាំងការងាររបស់ស្ថាបន
ដែលកំពុងធ្វើការក្នុងផ្នែកសុវត្ថិភាពអាហារ ព្រមទាំង
ជំនាញនិងការងារអនុវត្តរបស់អ្នកពាក់ព័ន្ធជំនាញ។ អត្
ថិភាពនៃច្បាប់ជាតិស្ដីពីសុវត្ថិភាពអាហារគឺពិតណាស់ស្ថិ
តនៅក្នុងចំណោមអតិភាពចម្បងរបស់អាស៊ាន ប៉ុន្តែ
វាមានលក្ខណៈវិនិច្ឆ័យផ្សេងៗបន្ថែមទៀតរួមមាន ការ
បណ្ដុះបណ្ដាលពីការកែច្នៃផលិតកម្មនិងការរកទីផ្សារ
ការអភិវឌ្ឍធនធានមនុស្ស វិធីសាស្រ្តត្រួតពិនិត្យ។ល។
ទោះបីយ៉ាងណាសកម្មភាពនេះត្រូវបានកំណត់ដូចដែលមាន
នៅគ្រប់ប្រទេសទាំងអស់ដែលជាសមាជិកនៃអាស៊ាន ស្ដង់ដា
រត្រួតពិនិត្យនិងប្រសិទ្ធិភាពនៃការប្រតិបត្តិច្បាប់មិនស្
របគ្នាទេនៅក្នុងអាស៊ាន។ ដូច្នេះវាមានបង្គាប់ដែលថា
ការយល់ដឹងទូទៅនៃបញ្ហាសុវត្ថិភាពអាហារជាបញ្ហាបន្ទា
ន់ចំណោមប្រទេសសំខាន់នៅអាស៊ីដែលនាំចេញម្ហូបអាហារ
ដើម្បីការពារបញ្ហាដែលមានសក្តានុភាពនិងណែនាំពីច្បា
ប់ដែលមានប្រសិទ្ធិភាព។

កម្លាំងសេដ្ឋកិច្ចជាការជម្រុញសកម្មភាពនយោបាយ។
នៅពេលផ្នែកសំខាន់នៃទំនាក់ទំនងរវាងការលូតលាស់សេ

ដ្ឋកិច្ច កិច្ចព្រមព្រៀងពាណិជ្ជកម្មនិងសុវត្ថិភាព
ម្ហូបអាហារ ការសិក្សាបានអនុវត្តដោយ រដ្ឋាភិបាល
កម្ពុជាដែលអនុសាសក្នុងការបង្កើតភ្ងាក់ងារជាតិ។
សភាពាណិជ្ជកម្មសហភាពអឺរ៉ុប (Eurocham) បានធ្វើការ
ណែនាំដូចគ្នានេះដែរចំពោះប្រទេសវៀតណាម។ ការនាំចេញ
មានការថយចុះទូទាំងតំបន់ទាំងមូល ដោយសារវត្តមានវត្
ថុធាតុដើមនិងម្ហូបអាហារមិនសមស្របសម្រាប់ការប្រើប្
រាស់របស់មនុស្ស ដូចជាប្រព័ន្ធគ្រប់គ្រងគុណភាពមិនគ្រប់
គ្រាន់។ ក្រុមហ៊ុនកែច្នៃម្ហូបអាហារ ពិសេសក្រុមហ៊ុនដែលមា
នទំហំតូចនិងមធ្យមជួបបញ្ហាក្នុងការយកលំនាំតាម ការ
តម្រូវសុវត្ថិភាពអាហារនិងប្រព័ន្ធគ្រប់គ្រងគុណភាពអាហា
រដើម្បីនាំចេញផលិតផលរបស់ពួកគេ។ ទីផ្សារក្នុងស្រុករង
ទុក្ខផងដែរពីវត្តមាននៃផកិតផលលើទីផ្សារដែលមិនសម
ស្របសម្រាប់ការប្រើប្រាស់របស់មនុស្ស ដែលបណ្ដាលឱ្យមា
នបញ្ហាសុខភាពសារធារណៈ។ ជាងនេះទៅទៀត ចំនួនភាគ
រយនៃប្រជាពលក្នុងប្រទេសអាស៊ីដែលចាកចេញពីការធ្វើក
សិកម្មគឺមានចំនួនខ្ពស់។ នេះវាមានចំនួនជាង៤៩ភាគរយ
នៅប្រទេសវៀតណាមនិងទោះជាការអភិវឌ្ឍក្នុងផ្នែក
នេះ ចំណូលរបស់កសិករនៅតែទាប និងមិនអាចទោះទាយបា
នដោយសារភាពមិនពិតប្រាកដចំពោះគុណភាពនិងបរិមាណ
របស់ផលិតផលរបស់ពួកគេ។

ដូចដែលបានបញ្ជាក់ខាងលើ ភាគច្រើននៃបញ្ហាសុវ
ត្ថិភា ពនិង គុណភា ព អា ហា រគឺដោយសា រកា រកម្រិត គុណ
ភាពនិងបរិមាណចំពោះការគ្រប់គ្រងសុវត្ថិភាពអាហារ។
បញ្ហាចម្បងដែលកើតមានគឺដោយសារតែ ស្ដង់ដារនៃ
បុគ្គលិកជំនាញដែលមានលក្ខណៈខុសៗគ្នា ដោយបុគ្
គលិកភាគច្រើនខ្វះខាតការធ្វើការងារប្រព្រឹត្តិតាមក្បួ
នដែលកំណត់ដោយអ្នកជំនាញបណ្ដុះបណ្ដាលចំពោះ
ផ្នែករបស់ពួកគេ និងក្នុងករណីជាច្រើន អ្នកដែលមិ
នធ្លាប់មានឱកាសធ្វើការបណ្ដុះបណ្ដាលជំនាញ។ វាជា
រឿងធម្មតាដែលមនុស្សម្នាក់យល់ពីសារៈសំខាន់នៃកា
រអនុវត្តការងារដែលមានការទទួលខុសត្រូវរបស់គាត់ប៉ុន្
តែមិនមានចក្ខុវិស័យទូទាំងពិភពលោកអំពីខ្សែសង្វាក់
ផ្គត់ផ្គង់អាហារទាំងមូល។ ម្យ៉ាងទៀត ជាទូទៅនៅក្នុ
ងប្រទេសអាស៊ីអាគ្នេយ៍ អាជ្ញាធរអធិការកិច្ចមានចំនួន
មិនទាន់គ្រប់គ្រាន់។ វាច្បាស់ណាស់ហើយ នៅពេលយើងដឹ
ងថាគោលបំណងក្នុងឆ្នាំ២០១០របស់វៀតណាមចំពោះ
អជ្ញាធរអធិការកិច្ចគឺមានអ្នកពិនិត្យសុវត្ថិភាពអា
ហារម្នាក់សម្រាប់អ្នកស្រុក១០០០០នាក់។ បន្ថែមលើនេះ

ភាគច្រើននៃវគ្គបណ្ដុះបណ្ដាល ដែលបានផ្ដល់ដល់អ្ន
កជំនាញនិងក្នុងឧត្តមសិក្សាមិនយកលំនាំតាមដើម្បីស
ម្រេចបានតាមការត្រូវការ និងការរំពឹងទុកនៃអ្នកពាក់ព័ន្ធ
ជំនាញ។
ការសិក្សារបស់កម្មវិធីអប់រំរបស់DG Sanco
ក្រោមចំណងជើង “ធ្វើឱ្យប្រសើរការបណ្ដុះបណ្
ដាលចំពោះអាហារសុវត្ថិភាពជាង” (Better Training for
Safer Food) ត្រូវបានចាប់អារម្មណ៍ជាពិសេស និងកម្មវិ
ធីនេះបានផ្ដល់លទ្ធផលល្អខ្លះៗ។ យ៉ាងណាក៏ដោយ
វា មា ន ទិស ដៅ ចំប ង លើ រោ ង ច ក្រ កែ ច្នៃ អា ហា រ ដោ
យការទាក់ទងតិចតួចណាស់ក្នុងផ្នែកឧត្តមសិក្សា។
នៅប្រទេសកម្ពុជា ការសិក្សាថ្មីៗដោយនាយកដ្ឋានឧ
ត្តមសិក្សានៅកម្ពុជា បានសំគាល់ពីការខ្វះធនធានមនុ
ស្សក្នុងការកំណត់តម្រូវការបណ្ដុះបណ្ដាលនិងការរៀបចំ
វគ្គបង្រៀន ពិសេសក្នុងផ្នែកកែច្នៃអាហារ កសិកម្ម
និងសុវត្ថិភាពអាហារ។ នៅប្រទេសវៀតណាម វាមានការខ្វះ
ខាតអ្នកជំនាញបណ្ដុះបណ្ដាលកម្រិតបរិញ្ញាជាន់ខ្ពស់។
បរិញ្ញាជាន់ខ្ពស់ “បច្ចេកវិទ្យាអាហារ” ជាកម្មវិធីបរិញ្
ញាជាន់ខ្ពស់ដំបូងក្នុងផ្នែកនេះត្រូវបានបង្កើតនៅ
ឆ្នាំ២០១៣ នៅVNUA ជាផ្នែកដ៏សំខាន់មួយដែលផ្ដោត
លើការគ្រប់គ្រងសុវត្ថិភាពអាហារនិងគុណភាពអាហារ។

ក្នុងសហគមអាស៊ាន សុវត្ថិភាពអាហារត្រូវបានចា
ត់ទុកជាបញ្ហាធ្ងន់ធ្ងរ និងជាបញ្ហាមួយមានសារ
សំខាន់លើពិភពលោកទាំងមូល។ ទិសដៅសំខាន់
នៃគម្រោងអាស៊ីហ្វូត (As i F ood)គឺដើម្បីដោះស្រាយប
ញ្ហានេះក្នុងពិភពលោក ដោយបណ្ដុះបណ្ដាលក្រុម
គោលដៅចាប់ពីនិស្សិត(បរិញ្ញាបត្រនិងក្រោយបរិញ្
ញាបត្រ)រហូតដល់អ្នកពាក់ព័ន្ធជំនាញ និងបុគ្គលិករ
បស់ពួកគេទាំងសហគ្រាសឯកជននិងស្ថាបនសាធារណៈ។
គម្រោងអាស៊ីហ្វូត ថែមទាំងយកបញ្ហាសំខាន់ដែលមិនត្រូ
វបានបញ្ជាក់ ដូចជាការត្រូវការដើម្បីគ្រប់គ្រងសុវត្ថិភា
ពអាហារនៅក្នុងក្របខ័ណ្ឌយុទ្ធសាស្រ្តសកលចំពោះ
ខ្សែសង្វាក់ផ្គត់ផ្គង់អាហារ។ ជាមួយគ្នានេះដែរ ដោយ
យោងតាមគោលបំណងដែលបានកំណត់ដោយអាស៊ានក្នុ
ងឆ្នាំ២០១៥ គម្រោងគឺធ្វើការឆ្លើយតបដោយផ្ទាល់
ចំពោះការត្រូវការធ្វើឱ្យមានសុខដុមក្នុងតំបន់ឬសូម្បី
ក្នុងប្រជាជាតិមួយៗ នូវវិធានដើម្បីគ្រប់គ្រងសុវត្ថិភាពអា
ហារ ដោយផ្ដល់អនុសាសអនុវត្តតាមស្ដង់ដារអន្តរជាតិ
និងដោយការអនុវត្តការបណ្ដុះបណ្ដាលកម្រិតឧត្តមសិ

ក្សា សហគ្រាស(ពិសេសសហគ្រាសធុនតូចនិងមធ្យម)និងអ
ង្គការនិងភ្ងាក់ងារអាស៊ានក្នុងរចនាសម្ព័ន្ធភ្ជាប់រវាង
សហគ្រាសនិងភ្ងាក់ងារសហគមអឺរ៉ុប។
បញ្ហាមួយក្នុងចំណោមបញ្ហាសំខាន់នៃកម្រិតទាបបំផុ
តរបស់សុវត្ថិភាពអាហារនិងគុណភាពអាហារទាបដែលរកឃើ
ញនៅក្នុងប្រទេសដៃគូរគឺការខ្វះខាតបុគ្គលិកសមត្ថ
ភាព ដែលបណ្ដាលពីខ្វះអ្នកជំនាញបណ្ដុះបណ្ដាលថ្នាក់
ឧត្តម។ គម្រោងអាស៊ីហ្វូតបានបង្ហាញពីការខ្វះទំនាក់ទំ
នងរវាងផ្នែកឧត្តមសិក្សានិងក្រុមហ៊ុនជំនាញពាក់ព័ន្ធថ្
នាក់ជាតិ។ នេះមានន័យថាវគ្គបណ្ដុះបណ្ដាលនិងកម្មវិធី
សិក្សាមិនសម្រេចបាននូវការត្រូវការនិងការរំពឹងទុករបស់ក្រុ
មហ៊ុនជំនាញ។ វាថែមទាំងមានន័យថា និស្សិតបញ្ចប់ការសិក្
សាដែលវត្តមាននៅលើទីផ្សារការងារមិនមានកម្រិតជំនា
ញដែលតម្រូវ។

បំណងរបស់គម្រោងអាស៊ីហ្វូតគឺជួយថ្នាក់ឧត្តមសិក្សា
នៅវៀតណាម ថៃឡង់ និងកម្ពុជាបង្កើតសមត្ថភាពរ
បស់ពួកគេ និងបង្កើនទំនាក់ទំនងរបស់ពួកគេជាមួយអ្ន
កពាក់ព័ន្ធជំនាញផ្នែកសុវត្ថិភាពអាហារនិងគុណភាពអា
ហារ និងក្នុងបរិបទដ៏ទូលំទូលាយនៃការរួមគ្នាក្នុងអាស៊ាន
ដំណើរការនេះនឹងចាប់ផ្ដើមក្នុងឆ្នាំ២០១៥។