វិទ្យាស្ថានអាគ្រីនីញ៉ូម ប្រទេសបារាំង

agreenium-banniere-fixe-04

 

វិទ្យាស្ថានាអាគ្រីនីញ៉ូម ជាវិទ្យាស្ថានសហប្រតិបត្តការ
ជាតិAdministrative Nature ក្រោមការគាំទ្រផ្ទាល់ដោយ
ក្រសួងកសិកម្មបារាំងនិងនាយកដ្ឋានឧត្តមសិក្សា។
វិទ្យាស្ថានកសិកម្ម វេជ្ជសាស្ត្រសត្វ និងរុក្ខកម្មបារាំង
(IAVFF) ត្រូវបានបង្កើតឡើងនៅថ្ងៃទី១៣ ខែតុលា
ឆ្នាំ២០១៤។ វិទ្យាស្ថាននេះជាក្រុមរួមគ្នា១២វិទ្យាស្ថា
នឧត្តមសិក្សាដែលមានជំនាញវិទ្យាសាស្រ្តកសិកម្ម
២វិទ្យាស្ថានឧត្តមសិក្សា និង៤វិទ្យាស្ថានស្រាវជ្រាវ
(INRA, IRSTEA, CIRAD និង ANSES)។
បំណងរបស់វិទ្យាស្ថានគឺបង្កើតទំនាក់ទំនងជិតស្និតរវា
ងឧត្តមសិក្សានិងកសិកម្ម វេជ្ជសត្វ រុក្ខកម្មនិងស
ហគ្រាសស្រាវជ្រាវលំហរ ក្នុងគោលបំណងដើម្បីពង្រឹងនិង
បង្កើតទិស្សមានភាពនិងភាពទាក់ទាញនៅកម្រិតអន្តរ
ជាតិ។
គោលបំណងដំបូងរបស់វិទ្យាស្ថានគឺរៀបចំគម្រោងសហ
ប្រតិបត្តិការរវាងសមាជិករបស់ខ្លួនឆ្លើយតបនឹងកិច្ច
សហប្រតិបត្តិការដែលបានបង្កើតដោយច្បាប់៖ ការសហ
ការលើការបណ្ដុះបណ្ដាលកសិកម្ម និងវេជ្ជសត្វ បណ្ដុះ
បណ្ដាលលើការបង្រៀននិងណែនាំបុគ្គលិកក្នុងការអប់រំ
បច្ចេកទេសកកសិកម្ម។

វិទ្យាស្ថានត្រូវតែធ្វើឱ្យសមាជិករបស់ខ្លួនអនុវត្តយុ
ទ្ធសាស្រ្តបណ្ដុះបណ្ដាលនិងស្រាវជ្រាវជាមួយគ្នាតាម
រយៈការអនុវត្តគម្រោងរួមគ្នានៅកម្រិតថ្នាក់ជាតិ,
សហគមអឺរ៉ុប និងអន្តរជាតិ ដូច្នេះជំរុញការសម្របសម្
រួល លើគោលនយោបា យ និង ស ក ម្ម ភា ព រ ប ស់ពួក គេ ។
ជាពិសេស វិទ្យាស្ថានត្រូវតែរៀបចំការសម្របសម្រួលការកំណ
ត់ពីតម្រូវការក្នុងការបណ្ដុះបណ្ដាល និងរៀបចំវមុខវិជ្ជា
បណ្ដុះបណ្ដាលក្នុងវិស័យដែលគ្រប់គ្រងដោយក្រសួងកសិ
កម្មនិងនាយកដ្ឋានឧត្តមសិក្សានិងការកែលម្អមុខវិជ្
ជាលម្អិតនិងមគ្គុទេ្ទសក៍សម្រាប់ការសិក្សាវេជ្ជសត្វ។

វិទ្យាស្ថានអាគ្រីនីញ៉ូម ប្រទេសបារាំង